ប្រធានក្រុមសម្អាត

ការសង្ខេបតួនាទី (Job summary) ប្រធានក្រុមសម្អាតមានតួនាទីត្រួតពិនិត្យទៅលើភាពស្អាត និងអនាម័យទាំងអស់នៅគ្រប់ទីតាំងនៅក្នុងក្រុមហ៊ុន លើកលែងតែក្នុងបន្ទប់ភ្ញៀវ។ ទំនួលខុសត្រូវរបស់ប្រធានក្រុមសម្អាតគឺផ្តោតលើការគ្រប់គ្រង និងការចាត់តាំងក្រុម សម្អាតឲ្យអនុវត្តការងារទៅតាមកាលវិភាគប្រចាំថ្ងៃ ឬប្រចាំខែដែលបានកំណត់ និងធានាឲ្យបានថាក្នុងបរិវេណ ក្រុមហ៊ុនទាំងអស់គឺមានសណ្តាប់ធ្នាប់ មានអនាម័យ និងមានផាសុខភាពជាប្រចាំស្របទៅតាមបទដ្ឋានដែលបាន កំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវត្រួតពិនិត្យក្រុមសម្អាត ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុង ម៉ោងបំពេញការងារ ត្រូវត្រួតពិនិត្យក្រុមសម្អាតឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរព ពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគ ដែលបានកំណត់ ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមសម្អាតគ្រប់វេន ហើយធានាឲ្យបានថាពួកគេបានបំពេញតួ នាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវរៀបចំតារាងកាលវិភាគសម្អាតប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំទៅតាមទីតាំងដែលក្រុម ហ៊ុនបានកំណត់ដូចជាកន្លែងទទួលភ្ញៀវ សួនច្បារ ចំណតឡាន បន្ទប់ការិយាល័យបុគ្គលិក បន្ទប់ប្រជុំ បន្ទប់ ទឹក ស្កាយបា ផ្ទះបាយ ជណ្តើរយន្ត ជញ្ជាំង កញ្ចក់ បង្កាន់ដៃតាមជាន់នៃជណ្តើរជើង ឥដ្ឋការ៉ូតាមជាន់ ឬព្រំ តាមជាន់ជាដើម -ល- ហើយធានាឲ្យបានថារាល់ការសម្អាតទៅតាមទីធ្លាសាធារណៈទាំងអស់នោះ គឺមាន ប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមពេលវេលាដែលបានកំណត់ […]

Operations Officer

JOB SUMMARY The Operations Administration Officer is responsible for overseeing the day-to-day operations of the property, ensuring efficient management, maintenance, and profitability. This role involves coordinating with tenants, vendors, and property owners to maintain high standards of property upkeep and tenant satisfaction while maximizing financial performance. His/her duties include working closely with the Group Manager […]

ប្រធានក្រុមជាងបញ្ចេកទេស

ការសង្ខេបតួនាទី (Job summary) ប្រធានក្រុមជាងបញ្ចេកទេសមានតួនាទីថែទាំ ត្រួតពិនិត្យ ដោះស្រាយបញ្ហា ស្វែងរកកំហូច និងជួសជុលរាល់ កំហូចទាំងអស់នោះនៅក្នុងក្រុមហ៊ុន​រួមទាំងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធត្រជាក់ និងរាល់គ្រប់បរិក្ខាឈើទាំងអស់ ទៅតាមការស្នើសុំរបស់ថ្នាក់លើ ឬអតិថិជន។ ប្រធានក្រុមកូនជាងបញ្ចេកទេសក៏ត្រូវធានាឲ្យបានថារាល់ការជួស ជុល​ទាំងអស់របស់ក្រុមជាងបញ្ចេកទេស គឺមានប្រសិទ្ធភាព និងមានសុខសុវត្ថិភាពខ្ពស់ស្របទៅតាមស្តង់ដា បទដ្ឋានបញ្ចេកទេសដែលបានកំណត់។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវត្រួតពិនិត្យក្រុមកូនជាងបញ្ចេកទេស ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន ពាក់ស្លាកឈ្មោះ និងអនុវត្ត កិច្ចការងារជួសជុលផ្សេងៗទៅតាមស្តង់ដាបញ្ចេកទេសគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវត្រួតពិនិត្យក្រុមជាងបញ្ចេកទេសឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យ គោរពពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាល វិភាគដែលបានកំណត់ ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមជាងបញ្ចេកទេសគ្រប់វេន ហើយធានាឲ្យបានថាពួកគេ បានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវត្រួតពិនិត្យក្រុមការងារជាងបញ្ចេកទេសជាប្រចាំឲ្យអនុវត្តការងារទៅតាមតារាងកាលវិភាគថែទាំ ដូចជា ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធត្រជាក់ផ្សេងៗនៅក្នុងក្រុមហ៊ុនដូចដែលបានកំណត់ ត្រូវចាត់ចែងក្រុមកូនជាងបញ្ចេកទេសដើម្បីត្រួតពិនិត្យ និងថែទាំអាងហែលទឹកជាប្រចាំដើម្បីធានាឲ្យបានថា អាងហែលទឹកស្អាត និងមានអនាម័យជាប់ជានិច្ច ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវជួសជុលគ្រប់ពេលមានបញ្ហាដាច់ភ្លើង ដាច់ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល- ត្រូវធានាថារាល់ការចំណាយផ្សេងៗទៅលើសម្ភារៈជួសជុលក្នុងបន្ទប់របស់អតិថិជន គឺមានប្រសិទ្ធភាពខ្ពស់ […]

ប្រធានក្រុមរក្សាសណ្តាប់ធ្នាប់

ការសង្ខេបតួនាទី (Job summary) ប្រធានក្រុមរក្សាសណ្តាប់ធ្នាប់មានតួនាទីសម្របសម្រួល និងត្រួតពិនិត្យក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខ នៅក្នុង ក្រុមហ៊ុន ឬក្នុងតំបន់ដែលបានកំណត់។ ទំនួលខុសត្រូវរបស់ប្រធានក្រុមរក្សាសណ្តាប់ធ្នាប់ គឺផ្តោតលើការគ្រប់គ្រង និងការចាត់តាំងក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខឲ្យអនុវត្តនូវការងារផ្សេងៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ ក្រុមហ៊ុន​ ទ្រព្យសម្បត្តិរបស់បុគ្គលិក និងភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវត្រួតពិនិត្យក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខ ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះ គ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវត្រួតពិនិត្យក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀង ទាត់ ឲ្យគោរពពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាល វិភាគដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខគ្រប់វេន ហើយធានាឲ្យបានថា ពួកគេបានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវចាត់ចែងក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខដើម្បីថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បុគ្គលិក​ និងភ្ញៀវ ត្រូវរៀបចំសណ្តាប់ធ្នាប់ចំណតឡាន និង​ចំណតម៉ូតូធ្វើយ៉ាងណាឲ្យងាយស្រួលចូលចត និងចេញ ត្រូវជួយសម្រួលចរាចរណ៍ពេលបុគ្គលិកឆ្លងផ្លូវ និងសម្រួលចរាចរណ៍ឡានបុគ្គលិក ឬភ្ញៀវ​ចូល និងចេញ ត្រូវហាមឃាត់បុគ្គលិក ឬភ្ញៀវដែលមានអាវុធជាតិផ្ទុះ ឬសម្ភារៈងាយបង្ករគ្រោះថ្នាក់ផ្សេងៗ ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវគ្រប់គ្រងពេលមានបញ្ហាដាច់ភ្លើង ធ្លាយ ទុយោទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ […]

ប្រធានក្រុមសម្អាតបន្ទប់

ការសង្ខេបតួនាទី (Job summary) ប្រធានក្រុមសម្អាតបន្ទប់មានតួនាទីត្រួតពិនិត្យទៅលើភាពស្អាត ភាពមានអនាម័យ និងរៀបចំចាត់ចែងនៃគ្រប់បរិក្ខា ប្រើប្រាស់ទាំងអស់នៅតាមបន្ទប់នីមួយៗនៅក្នុងសណ្ឋាគារ។ ទំនួលខុសត្រូវរបស់ប្រធានក្រុមសម្អាតបន្ទប់ គឺផ្តោត លើការគ្រប់គ្រង និងចាត់តាំងក្រុមសម្អាតបន្ទប់ឲ្យអនុវត្តការងារទៅតាមតារាងកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ​ និង ធានាឲ្យបានថានៅក្នុងបន្ទប់នីមួយៗគឺមានសណ្តាប់ធ្នាប់ មានអនាម័យ មានផាសុខភាពជាប្រចាំ និងស្របទៅតាម បទដ្ឋានដែលបានកំណត់ទៅតាមប្រភេទនៃបន្ទប់នីមួយៗរបស់ក្រុមហ៊ុន។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវត្រួតពិនិត្យក្រុមសម្អាតបន្ទប់ឲ្យពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេល វេលាក្នុងម៉ោងបំពេញការងារ ត្រូវត្រួតពិនិត្យក្រុមសម្អាតបន្ទប់ឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរព ពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែល បានកំណត់ ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមសម្អាតបន្ទប់ និងរយៈពេលសម្អាតបន្ទប់នីមួយៗរបស់ពួកគេ ហើយធានាឲ្យបានថាពួកគេបានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំថ្ងៃ និងទៅតាមរយៈពេល សម្អាតដែលបានកំណត់ដោយក្រុមហ៊ុន ត្រូវត្រួតពិនិត្យតាមបន្ទប់ទាំងអស់ជាប្រចាំថ្ងៃ និងត្រូវធានាឲ្យបានថារាល់បន្ទប់នីមួយៗមានគ្រឿងបរិក្ខាប្រើ ប្រាស់គ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន ត្រូវធានាថារាល់ការសម្អាតបន្ទប់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត ត្រូវណែនាំបុគ្គលិកសម្អាតបន្ទប់ថ្មីអំពីទំនួលខុសត្រូវនៃការងារ ដូចជារបៀបសម្អាតបន្ទប់គេង របៀបរៀបចំ ខ្នើយ និងពូក របៀបប្រើប្រាប់ឧបករណ៍សម្អាត​ ឬរបៀបសម្អាតបន្ទប់ទឹកជាដើម -ល- ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍សម្អាតទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ ត្រូវចាត់ចែងបុគ្គលិកសម្អាតបន្ទប់ឲ្យប្រមូលសម្រាមទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ […]

ប្រធានក្រុមបោកគក់

ការសង្ខេបតួនាទី (Job summary) ប្រធានក្រុមបោកគក់មានតួនាទីត្រួតពិនិត្យទៅលើភាពស្អាតទាំងអស់នៃក្រណាត់ដែលបានបោកសម្អាតរួចរាល់ ដូច ជាកម្រាលពូក ទ្រនាប់ពូក ស្រោមភួយ ស្រោមខ្នើយ កន្សែងជូតខ្លួន កន្សែងជូតដៃ កន្សែងជូតជើង វាំងនន សម្លៀក បំពាក់បុគ្គលិក និងសម្លៀកបំពាក់ភ្ញៀវ -ល- ។ ទំនួលខុសត្រូវរបស់ប្រធានក្រុមបោកគក់ គឺផ្តោតទៅលើការបោក សម្អាតរាល់គ្រប់ក្រណាត់ទាំងអស់ដែលត្រូវបានទទួលបោក ទាំងការទទួលពីបុគ្គលិក និងការទទួលពីអតិថិជន ហើយធានាឲ្យបានថាក្រណាត់ទាំងអស់នោះ​ គឺត្រូវបាន​​បោកសម្អាតបានស្អាត អ៊ុតបានស្អាត មានសណ្តាប់ធ្នាប់ល្អ និងមានក្លិនក្រអូបជាប់ជានិច្ចស្របទៅតាមបទដ្ឋានដែលក្រុមហ៊ុនបានកំណត់។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវត្រួតពិនិត្យក្រុមបោកគក់ឲ្យពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលា ក្នុងម៉ោងបំពេញការងារ ត្រូវត្រួតពិនិត្យក្រុមបោកគក់ឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរព ពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែល បានកំណត់ ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមបោកគក់ និងរយៈពេលបោកសម្អាត ឬរយៈពេលអ៊ុតក្រ ណាត់នីមួយៗរបស់ពួកគេ ហើយធានាឲ្យបានថាពួកគេបានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំ ថ្ងៃ និងទៅតាមរយៈពេលបោកគក់ដែលបានកំណត់ដោយក្រុមហ៊ុន ត្រូវធានាឲ្យបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ទឹកថ្នាំសម្រាប់បោកគក់ ទៅតាមប្រភេទ នៃក្រណាត់នីមួយៗ និងរយៈពេលនៃដំណើរការរបស់ម៉ាស៊ីនបោកគក់ម្តងៗ ត្រូវធានាថារាល់ការបោកគក់ក្រណាត់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវា កម្មបោកគក់ជាថ្មីម្តងទៀតទាំងសម្លៀកបំពាក់បុគ្គលិក […]

Senior Operations Officer

JOB SUMMARY Senior Operation Officer is responsible for overseeing and coordinating various aspects of hotel operations to ensure smooth functioning, exceptional guest experiences, and profitability.  His/her duties include managing multiple departments, supervising staff, and implementing strategies to optimize efficiency and customer satisfaction. He/she will be working closely with the Group Manager to streamline processes, manage […]

Concierge

ការសង្ខេបតួនាទី (Job summary) Concierge មានតួនាទីទទួលស្វាគមន៍អតិថិជនដោយភាពកក់ក្តៅ និងភាពរួសរាយរាក់ទាក់បំផុតនៅគ្រប់ពេល ដែលអតិថិជនចេញ និងចូលក្នុងសណ្ឋាគារ។ ទំនួលខុសត្រូវរបស់ Concierge គឺផ្តោតទៅលើការផ្តល់សេវាកម្ម ដែលល្អបំផុតមួយដូចជាការបើកទ្វាជូនអតិថិជន ការជួយទទួល ឬសម្របសម្រួលយកសម្ភារៈរបស់អតិថិជនដូចជា វ៉ាលី ឬរបស់ប្រើប្រាស់ផ្សេងៗទៀតទៅកាន់បន្ទប់ស្នាក់នៅ និងត្រូវណែនាំអតិថិជនអំពីអំពីសម្ភារៈប្រើប្រាស់នីមួយៗ នៅក្នុងបន្ទប់ ហើយធានាឲ្យបានថាអតិថិជនបានយល់ច្បាស់អំពីគោលបំណង និងរបៀបប្រើប្រាស់សម្ភារៈទាំងអស់ នោះ -ល- ។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំថ្ងៃដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន ត្រូវបើកទ្វាជូនអតិថិជន​ដោយការស្វាគមន៍ដោយភាពកក់ក្តៅ និងភាពរួសរាយរាក់ទាក់បំផុតនៅគ្រប់ពេល ដែលអតិថិជនចេញ ឬចូលក្នុងសណ្ឋាគារ ត្រូវជួយលើកដាក់ ឬសម្របសម្រួលយកសម្ភារៈផ្សេងៗរបស់អតិថិជនដូចជាវ៉ាលី និងសម្ភារៈប្រើប្រាស់ផ្សេងៗ ទៀតទៅកាន់បន្ទប់ស្នាក់នៅដោយភាពប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត ត្រូវជូនអតិថិជនទៅកាន់បន្ទប់ និងណែនាំខ្លះៗអំពីសម្ភារៈប្រើប្រាស់នីមួយៗនៅក្នុងបន្ទប់ ហើយធានាឲ្យបាន ថាអតិថិជនបានយល់ច្បាស់អំពីគោលបំណង និងរបៀបប្រើប្រាស់សម្ភារៈទាំងអស់នោះ ត្រូវបើកទូរទស្សន៍ និងចាក់តន្ត្រីនៅកន្លែងទទួលភ្ញៀវ (ឡប់ប៊ី) ទៅតាមស្តង់ដាបទដ្ឋានដែលបានកំណត់ដោយ ក្រុមហ៊ុន […]

Skybar Supervisor

JOB SUMMARY The Skybar Supervisor is responsible for managing daily restaurant operations and assists with menu planning maintains sanitation standards and assists servers and hosts on the floor during peak meal periods. Strives to continually improve guest and employee satisfaction and maximize the financial performance in areas of responsibility. He/she is responsible for the direct […]

បុគ្គលិកចុងភៅ

ការសង្ខេបតួនាទី (Job summary) ចុងភៅមានតួនាទីចំអិនរាល់ម្ហូបអាហារទាំងអស់ទៅតាមការបញ្ជាទិញរបស់អតិថិជន។ ទំនួលខុសត្រូវរបស់ចុងភៅ គឺផ្តោតលើគុណភាពនៃរាល់អាហារទាំងអស់ដែលត្រូវបានចំអិន​ រយៈពេលនៃការចំអិន រសជាតិនៃអាហារ និងរចនា បទផ្សេងៗឲ្យស្របទៅតាមបទដ្ឋានដ្ឋានដែលកំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ចុងភៅគឺត្រូវតែធានាឲ្យ បាននូវភាពស្អាតក្នុងផ្ទះបាយ ភាពមានអនាម័យខ្ពស់ ផាសុខភាព និងរក្សាសុខសុវត្ថិភាពនៃការងារជាប់ជានិច្ច។ ទំនួលខុសត្រូវតួនាទី (Accountabilities) ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ហើយត្រូវគោរពទៅតាមគោលការបញ្ចេកទេសស្តង់ដាអនាម័យ និងស្តង់ដាសុវត្តិភាពការងារដែលក្រុមហ៊ុន បានកំណត់ ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់ ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់ ត្រូវចំអិនរាល់មុខម្ហូបដែលត្រូវបានបញ្ជាទិញដោយអតិថិជន ហើយធានាឲ្យបានថាម្ហូបអាហារទាំងអស់ត្រូវ បានចំអិនដោយស្របទៅតាមបទដ្ឋានកំណត់របស់ក្រុមហ៊ុន ដូចជាបរិមាណ រសជាតិ ការប្រើប្រាស់ចាន ការរចនារូបរាងម្ហូប ការប្រើប្រាស់គ្រឿងផ្សំ និងទឹកជ្រលក់ និងរយៈនៃការចំអិនជាដើម -ល- ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកផ្តល់សេវាកម្មភេសជ្ជៈជួរមុខ ដើម្បីប្រមូលពត៌មានពីអតិថិជនដូចជារស ជាតិនៃអាហារ ការរចនារូបរាងម្ហូប គ្រឿងផ្សំ ទឹកជ្រលក់ រយៈពេលនៃការរង់ចាំអាហារ ឬពត៌មានផ្សេងៗទៀត​ ហើយត្រូវទាញយកមតិទាំងអស់នោះដើម្បីពិភាក្សាជាមួយផ្នែកដែលពាក់ព័ន្ធក្នុងគោលបំណដើម្បីងស្ថាបនា និងកែលំអ ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ប្រើប្រាស់ទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់ ត្រូវប្រមូលកាកសំណល់ផ្ទះបាយទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ […]