ការសង្ខេបតួនាទី (Job summary)
ចុងភៅមានតួនាទីចំអិនរាល់ម្ហូបអាហារទាំងអស់ទៅតាមការបញ្ជាទិញរបស់អតិថិជន។ ទំនួលខុសត្រូវរបស់ចុងភៅ គឺផ្តោតលើគុណភាពនៃរាល់អាហារទាំងអស់ដែលត្រូវបានចំអិន រយៈពេលនៃការចំអិន រសជាតិនៃអាហារ និងរចនា បទផ្សេងៗឲ្យស្របទៅតាមបទដ្ឋានដ្ឋានដែលកំណត់ដោយក្រុមហ៊ុន។ ទំនួលខុសត្រូវរបស់ចុងភៅគឺត្រូវតែធានាឲ្យ បាននូវភាពស្អាតក្នុងផ្ទះបាយ ភាពមានអនាម័យខ្ពស់ ផាសុខភាព និងរក្សាសុខសុវត្ថិភាពនៃការងារជាប់ជានិច្ច។
ទំនួលខុសត្រូវតួនាទី (Accountabilities)
- ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ ហើយត្រូវគោរពទៅតាមគោលការបញ្ចេកទេសស្តង់ដាអនាម័យ និងស្តង់ដាសុវត្តិភាពការងារដែលក្រុមហ៊ុន បានកំណត់
- ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
- ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
- ត្រូវចំអិនរាល់មុខម្ហូបដែលត្រូវបានបញ្ជាទិញដោយអតិថិជន ហើយធានាឲ្យបានថាម្ហូបអាហារទាំងអស់ត្រូវ បានចំអិនដោយស្របទៅតាមបទដ្ឋានកំណត់របស់ក្រុមហ៊ុន ដូចជាបរិមាណ រសជាតិ ការប្រើប្រាស់ចាន ការរចនារូបរាងម្ហូប ការប្រើប្រាស់គ្រឿងផ្សំ និងទឹកជ្រលក់ និងរយៈនៃការចំអិនជាដើម -ល-
- ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកផ្តល់សេវាកម្មភេសជ្ជៈជួរមុខ ដើម្បីប្រមូលពត៌មានពីអតិថិជនដូចជារស ជាតិនៃអាហារ ការរចនារូបរាងម្ហូប គ្រឿងផ្សំ ទឹកជ្រលក់ រយៈពេលនៃការរង់ចាំអាហារ ឬពត៌មានផ្សេងៗទៀត ហើយត្រូវទាញយកមតិទាំងអស់នោះដើម្បីពិភាក្សាជាមួយផ្នែកដែលពាក់ព័ន្ធក្នុងគោលបំណដើម្បីងស្ថាបនា និងកែលំអ
- ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ប្រើប្រាស់ទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
- ត្រូវប្រមូលកាកសំណល់ផ្ទះបាយទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និងបែងចែកប្រភេទ សម្រាម ឬកាកសំណល់ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹមត្រូវដូចជាប្រភេទ សាច់ខូច បន្លែខូច គ្រឿងទេសផ្សេងៗដែលខូច ឬប្រភេទជ័រ ដប ផ្លាស្ទិក ឬសម្រាមដែលដុតឆេះ ឬដុតមិនឆេះជាដើម -ល-
- ត្រូវធានាថាក្នុងបរិវេណផ្ទះបាយតែងតែមានអនាម័យខ្ពស់ មានផាសុខភាពល្អ មានសុខសុវត្ថិភាព និងមាន សណ្តាប់ធ្នាប់ការងារជាប់ជានិច្ច
- ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកសម្អាតដើម្បីសម្អាតទ្រង់ទ្រាយធំ និងដើម្បីបាញ់ថ្នាំសម្លាប់សត្វល្អិតជា រៀងរាល់ត្រីមាស ក្នុងគោលបំណងថែរក្សាអនាម័យ ផាសុខភាព និងដើម្បីធានាថាផ្ទះបាយគ្មានសត្វល្អិតរំខាន
- ត្រូវធានាថារាល់សម្ភារៈបរិក្ខាប្រើប្រាស់ក្នុងផ្ទះបាយគឺតែងតែមានសភាពស្អាត មានអនាម័យ និងបានរក្សាទុក ដាក់ត្រឹមត្រូវ មានសណ្តាប់ធ្នាប់ និងមានសុខសុវត្ថិភាពជានិច្ច
- ត្រួវធានាថារាល់សារពើភ័ណ្ឌក្នុងផ្ទះបាយ គ្រឿងទេស ឬគ្រឿងផ្សំផ្សេងៗទៀតត្រូវបានកត់ត្រាកាលបរិច្ឆេទ ច្បាស់លាស់ និងត្រូវបានរក្សាទុកទៅតាមទីតាំងត្រឹមត្រូវស្របទៅតាមបទដ្ឋានកំណត់របស់ក្រុមហ៊ុន
- ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
- ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
- ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់
ការបញ្ជាក់តួនាទី (Job Specification)
ចំណេះដឹង:
- ការសិក្សារ និងការអប់រំ៖ បានបញ្ចប់វិទ្យាស្ថានម្ហូបអាហារ ឬបរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬមធ្យមសិក្សារទុតិយភូមិ សញ្ញាបត្របញ្ចេកទេស ឬជំនាញដែលប្រហាក់ ប្រហែល
- បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០១ឆ្នាំ
- ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយការប្រើប្រាស់គ្រឿងផ្សំ ការរចនារូបរាងម្ហូបអាហារ ឬ ចំណេះដឹងជាមួយម្ហូបអាហារបែបអាស៊ាន និងបែបអឺរ៉ុបផ្សេងៗទៀតកាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព:
- កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
- អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
- ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ
Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959
