ការសង្ខេបតួនាទី (Job summary)

ប្រធានក្រុមជាងបញ្ចេកទេសមានតួនាទីថែទាំ ត្រួតពិនិត្យ ដោះស្រាយបញ្ហា ស្វែងរកកំហូច និងជួសជុលរាល់ កំហូចទាំងអស់នោះនៅក្នុងក្រុមហ៊ុន​រួមទាំងប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធត្រជាក់ និងរាល់គ្រប់បរិក្ខាឈើទាំងអស់ ទៅតាមការស្នើសុំរបស់ថ្នាក់លើ ឬអតិថិជន។ ប្រធានក្រុមកូនជាងបញ្ចេកទេសក៏ត្រូវធានាឲ្យបានថារាល់ការជួស ជុល​ទាំងអស់របស់ក្រុមជាងបញ្ចេកទេស គឺមានប្រសិទ្ធភាព និងមានសុខសុវត្ថិភាពខ្ពស់ស្របទៅតាមស្តង់ដា បទដ្ឋានបញ្ចេកទេសដែលបានកំណត់។

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវត្រួតពិនិត្យក្រុមកូនជាងបញ្ចេកទេស ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន ពាក់ស្លាកឈ្មោះ និងអនុវត្ត កិច្ចការងារជួសជុលផ្សេងៗទៅតាមស្តង់ដាបញ្ចេកទេសគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវត្រួតពិនិត្យក្រុមជាងបញ្ចេកទេសឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យ គោរពពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាល វិភាគដែលបានកំណត់
  • ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមជាងបញ្ចេកទេសគ្រប់វេន ហើយធានាឲ្យបានថាពួកគេ បានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវត្រួតពិនិត្យក្រុមការងារជាងបញ្ចេកទេសជាប្រចាំឲ្យអនុវត្តការងារទៅតាមតារាងកាលវិភាគថែទាំ ដូចជា ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង និងប្រព័ន្ធត្រជាក់ផ្សេងៗនៅក្នុងក្រុមហ៊ុនដូចដែលបានកំណត់
  • ត្រូវចាត់ចែងក្រុមកូនជាងបញ្ចេកទេសដើម្បីត្រួតពិនិត្យ និងថែទាំអាងហែលទឹកជាប្រចាំដើម្បីធានាឲ្យបានថា អាងហែលទឹកស្អាត និងមានអនាម័យជាប់ជានិច្ច
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវជួសជុលគ្រប់ពេលមានបញ្ហាដាច់ភ្លើង ដាច់ ទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល-
  • ត្រូវធានាថារាល់ការចំណាយផ្សេងៗទៅលើសម្ភារៈជួសជុលក្នុងបន្ទប់របស់អតិថិជន គឺមានប្រសិទ្ធភាពខ្ពស់ និងសមស្របជានិច្ច ប្រសិនបើប្រៀបធៀបជាមួយនឹងតម្លៃសេវាកម្ម កម្លាំងពលកម្ម និងពេលវេលារបស់ ក្រុមការងារ
  • ត្រូវធានាថារាល់សេវាកម្មជួសជុលរបស់ក្រុមជាងបញ្ចេកទេសទាំងអស់ គឺតែងតែមានប្រសិទ្ធភាពខ្ពស់ និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្មជួសជុលជាថ្មីម្តងទៀង ទាំងសម្រាប់បុគ្គលិក និងសម្រាប់ភ្ញៀវម្ចាស់​បន្ទប់
  • ត្រូវធានាភាពស្អាត អនាម័យ និងសណ្តាប់ធ្នាប់ការងារជានិច្ចបន្ទាប់ពីក្រុមជាងបញ្ចេកទេសបានបញ្ចប់សេវា កម្មជួសជុលនីមួយៗ
  • ត្រូវធានាឲ្យបាននូវប្រសិទ្ធភាពប្រចាំថ្ងៃនៃរាល់គ្រឿងបរិក្ខាប្រើប្រាស់ទាំងអស់​​ដូចជាម៉ូទ័រស្វាន ម៉ូទ័របាញ់ ដែកកាប់ តួឡឺវីស ឬសម្ភារៈជាងផ្សេងៗទៀតតែងតែដំណើរការបានល្អនៅគ្រប់លក្ខណ្ឌ និងគ្រប់កាលៈ ទេសៈទាំងអស់
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ជួសជុលទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ អំពីការប្រើប្រាស់សារពើភ័ណ្ឌរួចផ្ញើជូនថ្នាក់លើ និង នាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ អំពីសមិទ្ធិផលនៃដំណើរការនៃការជួសជុល ឬដំ ហែទាំទាំងអស់របស់ក្រុមជាងបញ្ចេកទេសរួចផ្ញើជូនថ្នាក់លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានជាងបញ្ចេកទេសដើម្បីរក្សាសេវាកម្មជួសជុលជូន​បុគ្គ លិក និងអតិថិជនប្រចាំថ្ងៃដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
  • ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានជាងបញ្ចេកទេស គឺត្រូវបានរៀបចំ និងថែរក្សាទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌ មានវិទ្យា
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង
  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ សញ្ញាបត្រជំនាញអគ្គិសនី និងបញ្ចេកវិទ្យាមេកានិច ឬជំនាញប្រហាក់ប្រហែល
  • បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
  • ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយការរៀបចំបណ្តាញទឹក ប្រព័ន្ធភ្លើង ម៉ូទ័រ ឬប្រព័ន្ធបរិក្ខា ត្រជាក់ និងឈើ បើមានចំណេះដឹងជាមួយនឹងការរៀបចំសាងសង់អគារកាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx