ការសង្ខេបតួនាទី (Job summary)

ប្រធានក្រុមបោកគក់មានតួនាទីត្រួតពិនិត្យទៅលើភាពស្អាតទាំងអស់នៃក្រណាត់ដែលបានបោកសម្អាតរួចរាល់ ដូច ជាកម្រាលពូក ទ្រនាប់ពូក ស្រោមភួយ ស្រោមខ្នើយ កន្សែងជូតខ្លួន កន្សែងជូតដៃ កន្សែងជូតជើង វាំងនន សម្លៀក បំពាក់បុគ្គលិក និងសម្លៀកបំពាក់ភ្ញៀវ -ល- ។ ទំនួលខុសត្រូវរបស់ប្រធានក្រុមបោកគក់ គឺផ្តោតទៅលើការបោក សម្អាតរាល់គ្រប់ក្រណាត់ទាំងអស់ដែលត្រូវបានទទួលបោក ទាំងការទទួលពីបុគ្គលិក និងការទទួលពីអតិថិជន ហើយធានាឲ្យបានថាក្រណាត់ទាំងអស់នោះ​ គឺត្រូវបាន​​បោកសម្អាតបានស្អាត អ៊ុតបានស្អាត មានសណ្តាប់ធ្នាប់ល្អ និងមានក្លិនក្រអូបជាប់ជានិច្ចស្របទៅតាមបទដ្ឋានដែលក្រុមហ៊ុនបានកំណត់។

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវត្រួតពិនិត្យក្រុមបោកគក់ឲ្យពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលា ក្នុងម៉ោងបំពេញការងារ
  • ត្រូវត្រួតពិនិត្យក្រុមបោកគក់ឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរព ពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែល បានកំណត់
  • ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមបោកគក់ និងរយៈពេលបោកសម្អាត ឬរយៈពេលអ៊ុតក្រ ណាត់នីមួយៗរបស់ពួកគេ ហើយធានាឲ្យបានថាពួកគេបានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំ ថ្ងៃ និងទៅតាមរយៈពេលបោកគក់ដែលបានកំណត់ដោយក្រុមហ៊ុន
  • ត្រូវធានាឲ្យបាននូវភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់នៃការប្រើប្រាស់ទឹកថ្នាំសម្រាប់បោកគក់ ទៅតាមប្រភេទ នៃក្រណាត់នីមួយៗ និងរយៈពេលនៃដំណើរការរបស់ម៉ាស៊ីនបោកគក់ម្តងៗ
  • ត្រូវធានាថារាល់ការបោកគក់ក្រណាត់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវា កម្មបោកគក់ជាថ្មីម្តងទៀតទាំងសម្លៀកបំពាក់បុគ្គលិក និងអតិថិជន
  • ត្រូវធានាឲ្យបានថារាល់សម្លៀកបំពាក់ទាំងអស់របស់បុគ្គលិកត្រួវបានរៀបចំ និងបានបោកគក់បានស្អាតរួច រាល់ជានិច្ច និងបានរៀបចំទុកដាក់នៅកន្លែងដែលត្រឹមត្រួវតាមការកំណត់សម្រាប់ឲ្យបុគ្គលិកបានទទួលយក មុនពេលចាប់ផ្តើមធ្វើការងារទៅតាមផ្នែកនីមួយៗ
  • ត្រូវធានាឲ្យបានថារាល់សម្លៀកបំពាក់សម្រាប់បុគ្គលិកថ្មីដែលនឹងចូលធ្វើការដំបូង គឺត្រួវបានរៀបចំទុកជាមុនជានិច្ច ក្នុងគោលបំណងស្វាគមន៍នៃថ្ងៃចូលធ្វើការរបស់ពួកគេ
  • ត្រូវណែនាំបុគ្គលិកបោកគក់ថ្មីអំពីទំនួលខុសត្រូវនៃការងារ ដូចជាប្រភេទក្រណាត់ដែលបោកចេញ និងបោក មិនចេញ ប្រភេទទឹកថ្នាំ និងរបៀបប្រើប្រាស់ទឹកថ្នាំសម្រាប់កម្ចាត់ស្នាមប្រឡាក់ របៀបប្រើប្រាស់ម៉ាស៊ីនបោក គក់ របៀបអ៊ុតក្រណាត់ តារាងតម្លៃនៃប្រភេទក្រណាត់នីមួយៗនៅតាមបន្ទប់ ឬសេវាកម្មបោកគក់ និងរបៀប នៃការគណនាតម្លៃបោកគក់ជាដើម -ល-
  • ត្រូវណែនាំបុគ្គលិកបោកគក់ថ្មីអំពីរបៀបនៃការត្រួតពិនិត្យស្នាមប្រឡាក់លើក្រណាត់ និងរបៀបនៃការធ្វើតេស្ត សាកល្បងលើក្រណាត់ -ល-
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែអំពីការប្រើប្រាស់ទឹកថ្នាំបោកគក់​ ការប្រើប្រាស់ថាម ពលអគ្គិសនី និងការប្រើប្រាស់សារពើភ័ណ្ឌផ្សេងៗ រួចផ្ញើជូនថ្នាក់លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួត ពិនិត្យ
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែអំពីសារពើភ័ណ្ឌ ឬក្រណាត់ដែលខូចខាត ដាច់រហែក និងបាត់បង់ ដូចជាសម្លៀកបំពាក់បុគ្គលិក ទ្រនាប់ពូក ស្រោមភួយ ស្រោមខ្នើយ កន្សែងជូតខ្លួន កន្សែងជូតដៃ កន្សែងជូតជើង -ល- រួចផ្ញើជូនថ្នាក់លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែអំពីសេវាកម្មបោកគក់ ទាំងការបោកគក់សម្រាប់ បុគ្គលិក និងការបោកគក់ជូនអតិថិជន រួចផ្ញើជូនថ្នាក់លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវធានាឲ្យបាននូវប្រសិទ្ធភាពប្រចាំថ្ងៃនៃរាល់គ្រឿងបរិក្ខាប្រើប្រាស់ទាំងអស់ ដូចជាម៉ាស៊ីនបោកគក់ ម៉ាស៊ីន សម្ងួត ឬម៉ាស៊ីតអ៊ុតក្រណាត់តែងតែដំណើរការបានល្អនៅគ្រប់លក្ខណ្ឌ និងគ្រប់កាលៈទេសៈទាំងអស់
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍ប្រើប្រាស់ទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានបោកគក់ដើម្បីធានាឲ្យបានថាក្រុមបោកគក់មានកម្លាំង ពលកម្មគ្រប់គ្រាន់សម្រាប់ផ្តល់សេវាកម្មជូនដល់បុគ្គលិក និងអតិថិជន
  • ត្រូវធានាឲ្យបាននូវភាពស្អាត អនាម័យ សណ្តាប់ធ្នាប់ការងារ និងសុខសុវត្ថិភាពជាប់ជានិច្ចនៅក្នុងបរិវណ បន្ទប់ការរិយាល័យបោកគក់
  • ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
  • ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានបោកគក់ គឺត្រូវបាន រៀបចំ និងថែរក្សាទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌មានវិទ្យា
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង:
  • រសិក្សារ និងការអប់រំ៖ បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬ មធ្យមសិក្សារទុតិយភូមិ សញ្ញាបត្របញ្ចេកទេស ឬជំនាញដែលប្រហាក់ប្រហែល
  • បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
  • ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនបោកគក់ ការប្រើប្រាស់ម៉ាស៊ីន អ៊ុត ឬម៉ាស៊ីនសម្ងួត និងការប្រើប្រាស់ទឹកថ្នាំសម្អាតជាដើម
ជំនាញ និងសមទ្ធភាព: 
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx