ការសង្ខេបតួនាទី (Job summary)

ប្រធានក្រុមរក្សាសណ្តាប់ធ្នាប់មានតួនាទីសម្របសម្រួល និងត្រួតពិនិត្យក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខ នៅក្នុង ក្រុមហ៊ុន ឬក្នុងតំបន់ដែលបានកំណត់។ ទំនួលខុសត្រូវរបស់ប្រធានក្រុមរក្សាសណ្តាប់ធ្នាប់ គឺផ្តោតលើការគ្រប់គ្រង និងការចាត់តាំងក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខឲ្យអនុវត្តនូវការងារផ្សេងៗ ដើម្បីធានានូវសុខសុវត្ថិភាពរបស់ ក្រុមហ៊ុន​ ទ្រព្យសម្បត្តិរបស់បុគ្គលិក និងភ្ញៀវ២៤ម៉ោងលើ២៤ម៉ោង។

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវត្រួតពិនិត្យក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខ ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះ គ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវត្រួតពិនិត្យក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀង ទាត់ ឲ្យគោរពពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាល វិភាគដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខគ្រប់វេន ហើយធានាឲ្យបានថា ពួកគេបានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
  • ត្រូវចាត់ចែងក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខដើម្បីថែរក្សា និងការពាររាល់ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន បុគ្គលិក​ និងភ្ញៀវ
  • ត្រូវរៀបចំសណ្តាប់ធ្នាប់ចំណតឡាន និង​ចំណតម៉ូតូធ្វើយ៉ាងណាឲ្យងាយស្រួលចូលចត និងចេញ
  • ត្រូវជួយសម្រួលចរាចរណ៍ពេលបុគ្គលិកឆ្លងផ្លូវ និងសម្រួលចរាចរណ៍ឡានបុគ្គលិក ឬភ្ញៀវ​ចូល និងចេញ
  • ត្រូវហាមឃាត់បុគ្គលិក ឬភ្ញៀវដែលមានអាវុធជាតិផ្ទុះ ឬសម្ភារៈងាយបង្ករគ្រោះថ្នាក់ផ្សេងៗ
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច និងត្រូវគ្រប់គ្រងពេលមានបញ្ហាដាច់ភ្លើង ធ្លាយ ទុយោទឹក ផ្ទុះចរន្តអគ្គិសនី អគ្គិភ័យ -ល-
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវចាត់ក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខដើរសង្កេតមើលគ្រប់ជ្រុងជ្រោយដើម្បីការពារមិនឲ្យមានភាពអសកម្ម ដូចជាអំពើហឹង្សារ​ ការបៀតបៀនផ្លូវភេទ ការប្រើប្រាស់ ឬការជួញដូរគ្រឿងញៀន​ -ល-
  • ត្រូវគ្រប់គ្រងវត្តមានក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខ ក្នុងករណីកងសន្តិសុខអវត្តមាន ត្រូវចាត់តាំងកងសន្តិ សុខផ្សេងមកជំនួសភ្លាមៗ
  • ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានរក្សាសណ្តាប់ធ្នាប់ដើម្បីធានារក្សាសុខសុវត្តិភាព២៤ម៉ោង
  • ត្រូវណែនាំក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខថ្មីអំពីទំនួលខុសត្រូវការងារ ដូចជាការដើរល្បាត​ ការរាយការណ៍ និងការគ្រប់គ្រងបញ្ហាពេលដាច់ភ្លើង ធ្លាយទុយោទឹក ផ្ទុះចរន្តអគ្គិស​នី ឬអគ្គិភ័យ -ល-
  • ត្រូវចាត់ក្រុមរក្សាសណ្តាប់ធ្នាប់/កងសន្តិសុខឃ្លាំមើលយានជំនិះ​ មនុស្ស និងសម្ភារៈផ្សេងៗដែលចូល និងចេញពី ក្រុមហ៊ុន
  • ត្រូវគ្រប់គ្រង បែងចែក និងត្រួតពិនិត្យការងារផ្នែកកងសន្តិសុខសេវាកម្មខាងក្រៅ ហើយធានាឲ្យបានថាផ្នែកកង សន្តិសុខសេវាកម្មខាងក្រៅបានគោរពវិន័យ តួនាទី និងបទបញ្ជាផ្ទៃក្នុងរបស់ក្រុមហ៊ុនជាប់ជានិច្ច
  • ត្រួវធ្វើរបាយការយានជំនិះចតប្រចាំថ្ងៃ (ពេលព្រឹក និងពេលល្ងាច) រួចបញ្ជូនទៅនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួត ពិនិត្យ
  • ត្រូវត្រួតពិនិត្យបំពង់ពន្លត់អគ្គិភ័យជាប្រចាំ និងធ្វើរបាយការណ៍ជូនថ្នាក់លើប្រចាំខែអំពីសុពលភាពប្រើប្រាស់ និង ចំនួននៃបំពង់ពន្លត់អគ្គិភ័យទាំងអស់
  • ត្រូវត្រួតពិនិត្យផ្នែកកងសន្តិសុខសេវាកម្មខាងក្រៅជាប្រចាំ និងត្រូវធ្វើរបាយការណ៍ប្រចាំខែអំពីការប្រព្រឹត្តទោស កំហុស ដូចជាការប្រើប្រាស់ទូរសព្ទ ការអវត្តមានពីទីតាំងការងារ ការមកធ្វើការយឺត ឬការគេងលក់ជាដើម រួចផ្ញើ ជូនថ្នាក់លើ និងផ្នែកដែលពាក់ព័ន្ធផ្សេងៗដើម្បីត្រួតពិនិត្យ
  • ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានរក្សាសណ្តាប់ធ្នាប់គឺត្រូវ បានរៀបចំ និងថែរក្សារទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌មានវិទ្យា
  • ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
  • ត្រូវមានការសហការណ៍ល្អ និងមានទំនាក់ទងល្អជាមួយផ្នែកដ៏ទៃទៀត និងត្រូវជួយសម្របសម្រួលការងារផ្សេងៗ ដូចជាការលាងសម្អាតបរិវេណក្រុមហ៊ុន ជួយលើកដាក់ និងផ្លាស់ប្តូរបរិក្ខាធ្ងន់ៗនៅក្នុងបន្ទប់ជាដើម -ល-
  • ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង
  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ ជំនាញសង្គ្រោះបន្ទាន់ សង្គ្រោះបឋម ឬជំនាញប្រហាក់ប្រហែល
  • បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
  • ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយការប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ និងការសង្គ្រោះបឋម ផ្សេងៗ បើមានចំណេះដឹងជាមួយនឹងការទប់ស្កាត់បទល្មើស ឬចោរកម្ម ឬភាពអសកម្មណាមួយ កាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx