ការសង្ខេបតួនាទី (Job summary)
ប្រធានក្រុមសម្អាតមានតួនាទីត្រួតពិនិត្យទៅលើភាពស្អាត និងអនាម័យទាំងអស់នៅគ្រប់ទីតាំងនៅក្នុងក្រុមហ៊ុន លើកលែងតែក្នុងបន្ទប់ភ្ញៀវ។ ទំនួលខុសត្រូវរបស់ប្រធានក្រុមសម្អាតគឺផ្តោតលើការគ្រប់គ្រង និងការចាត់តាំងក្រុម សម្អាតឲ្យអនុវត្តការងារទៅតាមកាលវិភាគប្រចាំថ្ងៃ ឬប្រចាំខែដែលបានកំណត់ និងធានាឲ្យបានថាក្នុងបរិវេណ ក្រុមហ៊ុនទាំងអស់គឺមានសណ្តាប់ធ្នាប់ មានអនាម័យ និងមានផាសុខភាពជាប្រចាំស្របទៅតាមបទដ្ឋានដែលបាន កំណត់ដោយក្រុមហ៊ុន។
ទំនួលខុសត្រូវតួនាទី (Accountabilities)
- ត្រូវត្រួតពិនិត្យក្រុមសម្អាត ពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុង ម៉ោងបំពេញការងារ
- ត្រូវត្រួតពិនិត្យក្រុមសម្អាតឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរព ពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគ ដែលបានកំណត់
- ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមសម្អាតគ្រប់វេន ហើយធានាឲ្យបានថាពួកគេបានបំពេញតួ នាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំវេនដូចដែលក្រុមហ៊ុនបានកំណត់
- ត្រូវរៀបចំតារាងកាលវិភាគសម្អាតប្រចាំសប្តាហ៍ ប្រចាំខែ ប្រចាំត្រីមាស ឬប្រចាំឆ្នាំទៅតាមទីតាំងដែលក្រុម ហ៊ុនបានកំណត់ដូចជាកន្លែងទទួលភ្ញៀវ សួនច្បារ ចំណតឡាន បន្ទប់ការិយាល័យបុគ្គលិក បន្ទប់ប្រជុំ បន្ទប់ ទឹក ស្កាយបា ផ្ទះបាយ ជណ្តើរយន្ត ជញ្ជាំង កញ្ចក់ បង្កាន់ដៃតាមជាន់នៃជណ្តើរជើង ឥដ្ឋការ៉ូតាមជាន់ ឬព្រំ តាមជាន់ជាដើម -ល- ហើយធានាឲ្យបានថារាល់ការសម្អាតទៅតាមទីធ្លាសាធារណៈទាំងអស់នោះ គឺមាន ប្រសិទ្ធភាពខ្ពស់ និងស្របទៅតាមពេលវេលាដែលបានកំណត់
- ត្រូវចាត់ចែងបុគ្គលិកសម្អាតឲ្យបាញ់ថ្នាំសម្លាប់សត្វល្អិតតាមជាន់ ឬតាមទីសាធារណៈផ្សេងៗជារៀងរាល់ខែ ទៅតាមតារាងកាលវិភាគដែលក្រុមហ៊ុនបានកំណត់
- ត្រូវធានាថារាល់ការសម្អាតទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត
- ត្រូវណែនាំបុគ្គលិកសម្អាតថ្មីអំពីទំនួលខុសត្រូវនៃការងារដូចជារបៀបសម្អាត របៀបប្រើប្រាប់ឧបករណ៍របៀបបាញ់ថ្នាំសម្លាប់សត្វល្អិត ឬរបៀបថែរក្សាសួនច្បាជាដើម -ល-
- ត្រូវធានាភាពស្អាត អនាម័យ និងសណ្តាប់ធ្នាប់ការងារជានិច្ចបន្ទាប់ពីក្រុមសម្អាតបានបញ្ចប់ការងារសម្អាត
- ត្រូវចាត់ចែងបុគ្គលិកសម្អាតឲ្យប្រមូលសម្រាមទៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និងបែងចែក ប្រភេទសម្រាម ឬកាកសំណល់ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹមត្រូវ ដូចជា ប្រភេទជ័រ ដប ផ្លាស្ទិក ឬសម្រាមដែលដុតឆេះ ឬដុតមិនឆេះជាដើម -ល-
- ត្រូវធានាឲ្យបាននូវប្រសិទ្ធភាពប្រចាំថ្ងៃនៃរាល់គ្រឿងបរិក្ខាប្រើប្រាស់ទាំងអស់ដូចជាទឹកថ្នាំ ម៉ាស៊ីនសម្អាតព្រំ ម៉ាស៊ីនសម្អាតការ៉ូ ឧបករណ៍ជូតឥដ្ឋការ៉ូផ្សេងៗ ឬឧបករណ៍ជូតកញ្ចក់តែងតែដំណើរការបានល្អនៅគ្រប់ លក្ខណ្ឌ និងគ្រប់កាលៈទេសៈទាំងអស់
- ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍សម្អាតទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
- ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
- ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែ អំពីការប្រើប្រាស់សារពើភ័ណ្ឌរួចផ្ញើជូនថ្នាក់លើ និង នាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
- ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានសម្អាតដើម្បីរក្សាភាពស្អាត អនាម័យ និងផាសុខភាព ជានិច្ចនៅក្នុងក្រុមហ៊ុន
- ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
- ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានសម្អាតគឺត្រូវបាន រៀបចំ និងថែរក្សាទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌មានវិទ្យា
- ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
- ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់
ការបញ្ជាក់តួនាទី (Job Specification)
ចំណេះដឹង:
- ការសិក្សារ និងការអប់រំ៖ បានបញ្ចប់មធ្យមសិក្សារទុតិយភូមិ ឬសញ្ញាបត្របញ្ចេកទេស ឬ ជំនាញក្នុងការសម្អាត ការប្រើប្រាស់ទឹកថ្នាំ ឬជំនាញប្រហាក់ប្រហែល
- បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
- ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយការប្រើប្រាស់ម៉ាស៊ីនសម្អាតការ៉ូ កាសម្អាតកញ្ចក់តាម អគារខ្ពស់ៗ ការបាញ់ថ្នាំសម្លាប់សត្វល្អិតផ្សេងៗ បើមានចំណេះដឹងជាមួយនឹងការប្រើប្រាស់ទឹក ថ្នាំសម្អាតកាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព:
- កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
- អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
- ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និង អាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ
Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959
