ការសង្ខេបតួនាទី (Job summary)

ប្រធានក្រុមសម្អាតបន្ទប់មានតួនាទីត្រួតពិនិត្យទៅលើភាពស្អាត ភាពមានអនាម័យ និងរៀបចំចាត់ចែងនៃគ្រប់បរិក្ខា ប្រើប្រាស់ទាំងអស់នៅតាមបន្ទប់នីមួយៗនៅក្នុងសណ្ឋាគារ។ ទំនួលខុសត្រូវរបស់ប្រធានក្រុមសម្អាតបន្ទប់ គឺផ្តោត លើការគ្រប់គ្រង និងចាត់តាំងក្រុមសម្អាតបន្ទប់ឲ្យអនុវត្តការងារទៅតាមតារាងកាលវិភាគប្រចាំថ្ងៃរបស់ពួកគេ​ និង ធានាឲ្យបានថានៅក្នុងបន្ទប់នីមួយៗគឺមានសណ្តាប់ធ្នាប់ មានអនាម័យ មានផាសុខភាពជាប្រចាំ និងស្របទៅតាម បទដ្ឋានដែលបានកំណត់ទៅតាមប្រភេទនៃបន្ទប់នីមួយៗរបស់ក្រុមហ៊ុន។

ទំនួលខុសត្រូវតួនាទី (Accountabilities)

  • ត្រូវត្រួតពិនិត្យក្រុមសម្អាតបន្ទប់ឲ្យពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេល វេលាក្នុងម៉ោងបំពេញការងារ
  • ត្រូវត្រួតពិនិត្យក្រុមសម្អាតបន្ទប់ឲ្យគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ឲ្យគោរព ពេលវេលាសម្រាក និងពេលវេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែល បានកំណត់
  • ត្រូវត្រួតពិនិត្យលទ្ធផលការងារប្រចាំថ្ងៃរបស់ក្រុមសម្អាតបន្ទប់ និងរយៈពេលសម្អាតបន្ទប់នីមួយៗរបស់ពួកគេ ហើយធានាឲ្យបានថាពួកគេបានបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំថ្ងៃ និងទៅតាមរយៈពេល សម្អាតដែលបានកំណត់ដោយក្រុមហ៊ុន
  • ត្រូវត្រួតពិនិត្យតាមបន្ទប់ទាំងអស់ជាប្រចាំថ្ងៃ និងត្រូវធានាឲ្យបានថារាល់បន្ទប់នីមួយៗមានគ្រឿងបរិក្ខាប្រើ ប្រាស់គ្រប់គ្រាន់ និងត្រឹមត្រូវទៅតាមបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន
  • ត្រូវធានាថារាល់ការសម្អាតបន្ទប់ទាំងអស់ គឺតែងតែមានប្រសិទ្ធភាព និងមិនមានការស្នើសុំឲ្យផ្តល់សេវាកម្ម សម្អាតជាថ្មីម្តងទៀត
  • ត្រូវណែនាំបុគ្គលិកសម្អាតបន្ទប់ថ្មីអំពីទំនួលខុសត្រូវនៃការងារ ដូចជារបៀបសម្អាតបន្ទប់គេង របៀបរៀបចំ ខ្នើយ និងពូក របៀបប្រើប្រាប់ឧបករណ៍សម្អាត​ ឬរបៀបសម្អាតបន្ទប់ទឹកជាដើម -ល-
  • ត្រូវថែរក្សាទ្រព្យសម្បត្តិ ឬឧបករណ៍សម្អាតទាំងអស់ដែលក្រុមហ៊ុនបានផ្តល់ជូន ហើយធានាឲ្យបានថា ឧបករណ៍ទាំងអស់នោះត្រូវបានទុកដាក់ទៅតាមទីកន្លែងដែលមានសុវត្ថិភាព និងសណ្តាប់ធ្នាប់
  • ត្រូវចាត់ចែងបុគ្គលិកសម្អាតបន្ទប់ឲ្យប្រមូលសម្រាមទៅរក្សានៅតាមទីតាំងដែលក្រុមហ៊ុនបានកំណត់ និងបែងចែកប្រភេទសម្រាម ឬកាកសំណល់ទាំងនោះឲ្យមានសណ្តាប់ធ្នាប់ ឬទុកដាក់ទៅតាមទីតាំងដែលត្រឹម ត្រូវដូចជាប្រភេទជ័រ ដប ផ្លាស្ទិក ឬសម្រាមដែលដុតឆេះ ឬដុតមិនឆេះជាដើម -ល-
  • ត្រូវត្រួតពិនិត្យនៅតាមបន្ទប់ទាំងអស់ជាប្រចាំថ្ងៃ ហើយត្រូវធ្វើរបាយការណ៍ជូនថ្នាក់លើ ឬផ្នែកជាងជួសជុល ភ្លាមៗនៅពេលពិនិត្យឃើញរាល់បញ្ហាដូចជាការបាក់បែក ជម្រាបទឹក ឬខូចខាតនាៗនៅតាមបន្ទប់ -ល-
  • ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
  • ត្រូវកត់ត្រាប្រចាំថ្ងៃ និងត្រូវរៀបចំរបាយការណ៍ប្រចាំខែអំពីការប្រើប្រាស់សារពើភ័ណ្ឌក្នុងបន្ទប់ រួចផ្ញើជូនថ្នាក់ លើ និងនាយកដ្ឋានហិរញ្ញវត្ថុដើម្បីត្រួតពិនិត្យ
  • ត្រូវធ្វើកាលវិភាគការងារប្រចាំខែសម្រាប់នាយកដ្ឋានសម្អាតបន្ទប់ដើម្បីធានាឲ្យបានថាក្រុមសម្អាតបន្ទប់មាន កម្លាំងពលកម្មគ្រប់គ្រាន់សម្រាប់ផ្តល់សេវាកម្មជូនដល់អតិថិជន
  • ត្រូវចូលរួមវាស់វែង ឬវាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកក្រោមបង្គាប់ហើយធានាឲ្យបាននូវប្រសិទ្ធភាព តម្លាភាព និងសុចរិតភាពទាំងក្នុងពេលសាកល្បងការងារ និងប្រចាំឆ្នាំ
  • ត្រូវធានាឲ្យបានថារាល់ឯកសារ ឬរបាយការណ៍ប្រចាំថ្ងៃ និងប្រចាំខែរបស់នាយកដ្ឋានសម្អាតបន្ទប់គឺត្រូវបាន រៀបចំ និងថែរក្សាទុកបានត្រឹមត្រូវទៅតាមគោលការណ៍ដែលបានកំណត់ដោយនាយកដ្ឋានពត៌មានវិទ្យា
  • ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
  • ការងារផ្សេងៗទៀតត្រួវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់

ការបញ្ជាក់តួនាទី (Job Specification)

ចំណេះដឹង:
  • ការសិក្សារ និងការអប់រំ៖ បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬ មធ្យមសិក្សារទុតិយភូមិ សញ្ញាបត្របញ្ចេកទេស ឬជំនាញដែលប្រហាក់ប្រហែល
  • បទពិសោធន៏៖ ត្រូវមានបទពិសោធន៏យ៉ាងតិច០៥ឆ្នាំ
  • ចំណេះដឹង៖ ត្រូវមានចំណេះដឹងជាមួយនឹងការរៀបចំបន្ទប់គេងនៅក្នុងខុនដូ ឬនៅសណ្ឋាគារ ប្រណិតៗ បើមានចំណះដឹងជាមួយការប្រើប្រាស់ទឹកថ្នាំសម្អាត និងការបោកគក់កាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព: 
  • កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់កុំព្យូទ័រ អ៊ីមែល និងភាសាអង់គ្លេសបាន និងអាចប្រើ ប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមានចំណះដឹងជាមួយភាសាបរទេសផ្សេងៗ ទៀតកាន់តែប្រសើរ
  • អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
  • ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ

 

Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959

Apply for this position

Allowed Type(s): .pdf, .doc, .docx