ការសង្ខេបតួនាទី (Job summary)
Concierge មានតួនាទីទទួលស្វាគមន៍អតិថិជនដោយភាពកក់ក្តៅ និងភាពរួសរាយរាក់ទាក់បំផុតនៅគ្រប់ពេល ដែលអតិថិជនចេញ និងចូលក្នុងសណ្ឋាគារ។ ទំនួលខុសត្រូវរបស់ Concierge គឺផ្តោតទៅលើការផ្តល់សេវាកម្ម ដែលល្អបំផុតមួយដូចជាការបើកទ្វាជូនអតិថិជន ការជួយទទួល ឬសម្របសម្រួលយកសម្ភារៈរបស់អតិថិជនដូចជា វ៉ាលី ឬរបស់ប្រើប្រាស់ផ្សេងៗទៀតទៅកាន់បន្ទប់ស្នាក់នៅ និងត្រូវណែនាំអតិថិជនអំពីអំពីសម្ភារៈប្រើប្រាស់នីមួយៗ នៅក្នុងបន្ទប់ ហើយធានាឲ្យបានថាអតិថិជនបានយល់ច្បាស់អំពីគោលបំណង និងរបៀបប្រើប្រាស់សម្ភារៈទាំងអស់ នោះ -ល- ។
ទំនួលខុសត្រូវតួនាទី (Accountabilities)
- ត្រូវស្លៀកពាក់ឯកសណ្ឋាន ពាក់កាតសម្គាល់ខ្លួន និងពាក់ស្លាកឈ្មោះគ្រប់ពេលវេលាក្នុងម៉ោងបំពេញការងារ
- ត្រូវគោរពពេលវេលាចូលធ្វើការ និងចេញពីធ្វើការឲ្យបានទៀងទាត់ ត្រូវគោរពពេលវេលាសម្រាក និងពេល វេលាអាហារថ្ងៃត្រង់ និងត្រូវបំពេញម៉ោងការងារទៅតាមតារាងកាលវិភាគដែលបានកំណត់
- ត្រូវបំពេញតួនាទីទៅតាមតារាងទំនួលខុសត្រូវប្រចាំថ្ងៃដូចដែលក្រុមហ៊ុនបានកំណត់
- ត្រូវបង្ហាញគារវៈកិច្ច បង្ហាញស្នាមញញឹម ឬសួស្តីជានិច្ចនៅគ្រប់ពេលជួបអតិថិជន
- ត្រូវបើកទ្វាជូនអតិថិជនដោយការស្វាគមន៍ដោយភាពកក់ក្តៅ និងភាពរួសរាយរាក់ទាក់បំផុតនៅគ្រប់ពេល ដែលអតិថិជនចេញ ឬចូលក្នុងសណ្ឋាគារ
- ត្រូវជួយលើកដាក់ ឬសម្របសម្រួលយកសម្ភារៈផ្សេងៗរបស់អតិថិជនដូចជាវ៉ាលី និងសម្ភារៈប្រើប្រាស់ផ្សេងៗ ទៀតទៅកាន់បន្ទប់ស្នាក់នៅដោយភាពប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់បំផុត
- ត្រូវជូនអតិថិជនទៅកាន់បន្ទប់ និងណែនាំខ្លះៗអំពីសម្ភារៈប្រើប្រាស់នីមួយៗនៅក្នុងបន្ទប់ ហើយធានាឲ្យបាន ថាអតិថិជនបានយល់ច្បាស់អំពីគោលបំណង និងរបៀបប្រើប្រាស់សម្ភារៈទាំងអស់នោះ
- ត្រូវបើកទូរទស្សន៍ និងចាក់តន្ត្រីនៅកន្លែងទទួលភ្ញៀវ (ឡប់ប៊ី) ទៅតាមស្តង់ដាបទដ្ឋានដែលបានកំណត់ដោយ ក្រុមហ៊ុន
- ត្រូវរៀបចំសណ្តាប់ធ្នាប់កន្លែងទទួលភ្ញៀវ (ឡប់ប៊ី) រៀបចំសាឡុង ផើងផ្កា និងធ្នើរតាំងខិតប័ណ្ណផ្សេងៗឲ្យបាន ស្អាត រៀបរយ និងមានសណ្តាប់ធ្នាប់ការងារជាប់ជានិច្ច
- ត្រូវរៀបចំកន្សែងត្រជាក់ និងភេសជ្ជៈផ្សេងៗទៀតទៅតាមស្តង់ដាបទដ្ឋានដែលបានកំណត់ដោយក្រុមហ៊ុន ដើម្បីប្រគល់ជូនអតិថិជននៅគ្រប់ពេលដែលអតិថិជនចូលមកស្នាក់នៅក្នុងសណ្ឋាគារ
- ត្រូវចូលរួមត្រួតពិនិត្យជាប្រចាំនៅក្នុងបន្ទប់បន្ទាប់ពីអតិថិជនចាកចេញ ហើយត្រួវផ្តល់ដំណឹងជូនថ្នាក់លើ ឬ ផ្នែកជាងជួសជុលភ្លាមៗនៅពេលពិនិត្យឃើញរាល់បញ្ហាដូចជាការបាត់បង់ បាក់បែក ជម្រាបទឹក ឬខូចខាត នាៗនៅក្នុងបន្ទប់ -ល-
- ត្រូវរាយការណ៍ជូនថ្នាក់លើ ឬផ្នែកដែលពាក់ព័ន្ធជានិច្ច គ្រប់ពេលដែលត្រួតពិនិត្យឃើញរាល់ទ្រព្យសម្បត្តិ ដែលបានបាត់បង់ ឬបាក់បែក ទាំងទ្រព្យសម្បត្តិរបស់បុគ្គលិក របស់ភ្ញៀវ ឬក្រុមហ៊ុន
- ការងារផ្សេងៗទៀតត្រូវបានកំណត់ដោយអ្នកគ្រប់គ្រងផ្ទាល់
ការបញ្ជាក់តួនាទី (Job Specification)
ចំណេះដឹង:
- ការសិក្សារ និងការអប់រំ៖ បានបញ្ចប់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ឬ មធ្យមសិក្សារទុតិយភូមិ
- បទពិសោធន៏៖ មិនត្រូវការបទពិសោធន៏
- ចំណេះដឹង៖ បើមានចំណេះដឹងជាមួយនឹងការផ្តល់សេវាកម្មអតិថិជននៅក្នុងខុនដូ ឬនៅ សណ្ឋាគារប្រណិតៗ ឬអាចបើកបររថយន្តបានកាន់តែប្រសើរ
ជំនាញ និងសមទ្ធភាព:
- កុំព្យូទ័រ និងភាសាបរទេស៖ អាចប្រើប្រាស់ប្រពន្ធ័បណ្តាញសង្គមក្នុងការទំនាក់ទំនង បើមាន ចំណះដឹងជាមួយភាសាអង់គ្លេស ឬអាចប្រើប្រាស់កុំព្យូទ័របានកាន់តែប្រសើរ
- អត្តចរិត៖ ត្រូវមានភាពស្មោះត្រង់ ស្លូតបូត សុចរិតភាព ក្រមសីលធម៌ខ្ពស់ និងត្រូវមានទំនាក់ ទំនងល្អជាមួយមិត្តរួមការងារ និងចូលចិត្តធ្វើការងារជាក្រុម
- ផ្សេងៗ៖ អាចធ្វើការងារក្រោមសម្ពាធបាន អាចធ្វើការថ្ងៃបុណ្យជាតិ និងអាចថែមម៉ោងបាន និងអាចផ្លាស់ប្តូរវេនការងារបានអាស្រ័យទៅតាមការស្នើសុំរបស់ថ្នាក់លើ
Contact Person: HR and Administration Department
Email Address: hr@nakigroup.com
Phone Number: 023 868 959 / 081 990 959
